Digi-CHE-Asia

Digi-CHE-Asia៖ គឺជាគម្រោងពង្រឹងសមត្ថភាពឌីជីថលកម្រិតឧត្តមសិក្សាសម្រាប់សាកលវិទ្យាល័យនៅអាស៊ីដែលមានគោលបំណងលើកកម្ពស់ជំនាញរបស់បុគ្គលិកសិក្សា និស្សិត និងអ្នកស្រាវជ្រាវនៅក្នុងប្រទេសដៃគូដូចជា វៀតណាម កម្ពុជា និងឡាវតាមរយៈ៖
- üការផ្តល់ប្រឹក្សាក្នុងការពង្រឹង និងកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនាពេលបច្ចុប្បន្ន
- ការអភិវឌ្ឍកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ដែលបានរួមបញ្ចូលការអនុវត្តជាក់នូវការអភិវឌ្ឍចុងក្រោយលើមុខវិជ្ជា៖ បច្ចេកវិទ្យាអេឡិចត្រូនិក ម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងមនុស្សយន្ត (Electronics, Automation and Robotics: EAR)
- ការរួមសហការជាមួយឧស្សាហកម្មក្នុងស្រុកនិងជាពិសេសផ្នែកផលិតកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់។
គោលបំណងរយៈពេលវែងរបស់គម្រោងនេះ គឺចូលរួមអភិវឌ្ឍគុណភាពអប់រំថ្នាក់ឧត្តមសិក្សា ដែលភ្ជាប់ទៅនឹងគុណភាពអប់រំប្រកបដោយនិរន្តរភាព ស្របទៅនឹងតម្រូវការឧស្សាហកម្មនៅក្នុងតំបន់។ លើសពីនេះ Digi-CHE-Asia មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពរបស់គ្រឹះស្ថានអប់រំឧត្តមសិក្សា និងលើកកម្ពស់គុណភាពអប់រំឱ្យឆ្លើយតបនឹងទីផ្សារការងារនិងបិរបទ សង្គម។ គម្រោងនេះត្រូវបានដាក់ឱ្យដំណើរការនៅខែកក្កដាឆ្នាំ ២០១៩ ហើយគម្រោងនេះនឹងដំណើរការក្នុងរយៈពេល៣៦ ខែ។
កញ្ចប់សកម្មភាពការងារ
ដៃគូគម្រោង
ដៃគូគម្រោងក្នុងសហភាពអ៊ឺរ៉ុបដែលមានបទពិសោធន៍ច្រើន ក្នុងការអនុវត្តគម្រោងហិរញ្ញប្បទានបដិភាគ ផ្តល់ឱ្យអ្នកចូលរួមគម្រោងនេះនូវភាពជំនាញអភិវឌ្ឍកម្មវិធីសិក្សា ការរៀបចំកិច្ចការរៀន ការផ្សព្វផ្សាយ និងការស្រាវជ្រាវដែលមានឥទ្ធិពលខ្លាំងបំផុត។
ដៃគូគ្រឹះស្ថានឧត្តមសិក្សាដែលចូលរួមក្នុងគម្រោងនេះរួមមាន៖ ស្ថាប័នដែលមកពីប្រទេសបីក្នុងទ្វីបអាស៊ី ដែលក្នុងនោះ បច្ចេកវិទ្យាអេឡិចត្រូនិកចុងក្រោយបំផុត ម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងមនុស្សយន្ត (Electronics, Automation and Robotics) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ វិស័យសេដ្ឋកិច្ច និងសង្គម។ ដៃគូគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាក្នុងគម្រោងនេះ មានទេព្យកោសល្យ និងជំនាញដ៏ល្អលើវិស័យសេដ្ឋកិច្ច និងសង្គម ព្រមទាំងមានមហាវិទ្យាល័យដែលជាប់ពាក់ព័ន្ធក្នុងវិស័យទាំងនោះផងដែរ។
គេហទំព័រសារព៌តមាន
គម្រោង Digi-CHE-Asia ចាប់ផ្តើមបើកជាស្ថាពរ!
សកម្មភាពនានានៃគម្រោងនេះត្រូវបានណែនាំក្នុងកិច្ចប្រជុំចាប់ផ្តើមគម្រោងមួយដែលប្រារព្ធនៅ NTUA នៅថ្ងៃទី ៥ និងទី៦ ខែ កញ្ញា ឆ្នាំ ២០១៩។ ប្រទេសជាដៃគូរក្នុងគម្រោងនេះដែលរួមមានប្រទ...